អ៊ីតាលី៖ វាជារឿងដ៏អាក្រក់មួយសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោកគ្រូបង្វឹក Gareth Southgate បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Bukayo Saka អាចមានភាគរយមិនបានចូលលេងក្នុងការប្រកួតរវាង អង់គ្លេស ទល់នឹង អ៊ុយក្រែន នៅវគ្គ៨ក្រុម ព្រឹត្តិការណ៍ Euro 2020 ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី នាយប់ថ្ងៃទី៤ខែមិថុនា វេលាម៉ោង២ទាបភ្លឺ។
អង់គ្លេស ទើបតែបំបាក់ឥន្ទ្រីដែកអាល្លឺម៉ង់ នៅវគ្គ១៦ក្រុមក្រោមការសាទរយ៉ាងគគ្រឹកគគ្រេងរបស់អ្នកគាំទ្រ ប៉ុន្តែពេលនេះក្រុមកំពុងជួបឧបសគ្គតិចតួចដោយសារ Saka បានរងរបួស។
លោកគ្រូ Southgate បាននិយាយទាក់ទងនឹងស្ថានភាពរបស់ Saka ថា៖
គួរបញ្ជាក់ផងដែរថា Bukayo Saka បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតទាំង២ចុងក្រោយរបស់អង់គ្លេស គឺទល់នឹង ឆេក ព្រមទាំងអាល្លឺម៉ង់៕
ប្រភព៖ mirror