បរទេស៖ Erling Haaland បានបង្ហាញការកោតសរសើរទៅលើJamie Vardy ខ្សែប្រយុទ្ធរបស់ក្រុម LeicesterCity ហើយកីឡាកររបស់ក្រុម Manchester City រូបនេះថែមទាំងបង្ហាញទស្សនៈថា Vardy ជាខ្សែប្រយុទ្ធកណ្តាលល្អដាច់គេក្នុងលោកទៀតផង។
ជាការពិតណាស់ Vardy គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបរបស់ក្រុម Leicester City នៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស, ប៉ុន្តែនៅរដូវកាលនេះកីឡាករសញ្ជាតិ អង់គ្លេស ហាក់មានភាពលំបាកបន្តិចបន្ទាប់ពីបង្ហាញខ្លួននៅលើទីលាន ១៥ ប្រកួតកន្លងមក រូបគេទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ Haaland នៅតែមើលឃើញពីសក្តានុពលរបស់ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំ ហើយរូបគេបាននិយាយថាVardy គឺជាខ្សែប្រយុទ្ធល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។
ដកស្រង់ចេញពីទំព័រ JustFootball, Haaland បាននិយាយយ៉ាងដូច្នេះថា៖