លេងឈុតធំហើយ! Man UTD កំពុងបើកការចាប់អារម្មណ៍ចង់បានតារាឆ្នើម Bayern រូបនេះ - TrueID

លេងឈុតធំហើយ! Man UTD កំពុងបើកការចាប់អារម្មណ៍ចង់បានតារាឆ្នើម Bayern រូបនេះ

July 1, 2021

អឺរ៉ុប៖ ក្លិប Manchester United កំពុងតែត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើ Bayern Munich កីឡាករ Leon Goretzka មកកាន់កីឡដ្ឋាន Old Trafford។

កីឡាករ Leon Goretzka
កីឡាករ Leon Goretzka

ជាការពិតណាស់ Goretzka ដែលមានសញ្ជាតិអាល្លឺម៉ង់ ត្រូវបានគេចាត់ទុកជាខ្សែបម្រើដែលល្អបំផុតម្នាក់នៅក្នុងពេលបច្ចុប្បន្ន នៅសល់កុងត្រាតែរយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Bayern Munich ហើយ គ្រប់គ្នាមិនទាន់ដឹងថា Goretzka នឹងសម្រេចចិត្តបន្តកុងត្រាថ្មីឬអត់ទេ ខណៈ រូបគេអាចចាក​ចេញដោយគ្មានតម្លៃខ្លួនបាននៅបំណាច់រដូវកាលក្រោយ។

កីឡាករ Leon Goretzka
កីឡាករ Leon Goretzka

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍ជាច្រើនបានលើកឡើងថា Man Utd កំពុងតែស្វះស្វែងក្នុងការស្វែងរកខ្សែបម្រើម្នាក់ដើម្បីជំនួសតំណែងរបស់ Paul Pogba ដែលតែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញ។ ប្រសិនបើកីឡាករសញ្ជាតិបារាំងនេះចាកចេញមែន នោះ គោលដៅដែលក្លិបចង់បានបំផុតនោះ គឺ Goretzka ហើយ Man Utd ក៏បានទាក់ទងជាមួយនឹងតំណាងរបស់ Goretzka រួចរាល់ដែរ៕

កីឡាករ Leon Goretzka
កីឡាករ Leon Goretzka

ប្រភព៖​ sportskeeda

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...