អង់គ្លេស៖ កីឡាករ Harry Maguire, Donny van de Beek និង Anthony Martial ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងបញ្ជីលក់ចេញរបស់លោក Erik ten Hag។
ជាការពិតណាស់ បើយើងនិយាយពី Maguire, Van de Beek និង Martial គឺ ពួកគេពិតជាទទួលបាននាទីលេងនៅលើទីលានស្តួចស្តើងខ្លាំងមែនទែន ជាក់ស្តែងករណី Martial និង Van de Beek ញាំញីនឹងបញ្ហារបួសជាដើម។
ក្នុងនោះបើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា កីឡាករទាំងបីរូបខាងលើ នឹងមិនស្ថិតនៅក្នុងផែនការរយៈពេលវែងជាមួយ Man UTD ឡើយ ថែមទាំងលោក Ten Hag ចង់លក់ពួកគេចេញតែម្តង ដើម្បីយកប្រាក់ទៅនាំចូលយកកីឡាករចំណូលថ្មីផ្សេងៗទៀត៕
ប្រភព៖ Sportskeeda