លោក Ole និង Woodward បានកំណត់មុខសញ្ញាហើយស្រេច ថារដូវកាលក្រោយត្រូវតែយកជម្រើសជាតិ អង់គ្លេសរូបនេះឱ្យបាន - TrueID

លោក Ole និង Woodward បានកំណត់មុខសញ្ញាហើយស្រេច ថារដូវកាលក្រោយត្រូវតែយកជម្រើសជាតិ អង់គ្លេសរូបនេះឱ្យបាន

September 7, 2021

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លិប Manchester United នៅតែចាប់អារម្មណ៍ចង់បានខ្សែបម្រើកណ្តាលកីឡាករ Declan Rice របស់ក្រុម West Ham United ហើយពួកគេបានកំណត់គោលដៅហើយស្រេច ថារដូវកាលក្រោយនឹងផ្តោតលើការពិភាក្សាជាមួយជម្រើសជាតិអង់គ្លេស រូបនេះ។

Declan Rice 
Declan Rice 

ជាការពិតណាស់ នៅរដូវកាលនេះក្រុមបិសាចក្រហមពិតជាធ្វើបានល្អមែនទែនក្នុងការចុះកុងត្រានាំចូលកីឡាករថ្មីៗ ពោលពួកគេយកបានកីឡាករ Jadon Sancho,Raphael Varane និង Cristiano Ronaldo ជាដើម, ប៉ុន្តែយ៉ាងណាអ្នកចាត់ការលោក Ole Gunnar Solskjaerបានបញ្ជាក់ថា លោកនៅត្រូវការខ្សែបម្រើកណ្តាលម្នាក់ទៀតសម្រាប់រដូវកាលក្រោយ។

លោក Woodward និង លោក Solskjaer
លោក Woodward និង លោក Solskjaer

យោងតាមរបាយការណ៍របស់ ESPNបានឱ្យដឹងថា ទាំងលោក Solskjaer និង អនុប្រធាន-នាយកប្រត្តិបត្តិលោកEd Woodward បានដឹងយ៉ាងច្បាស់ពីគោលបំណងរបស់អ្នកគាំទ្រដែលចង់ឱ្យក្លិបចុះកុងត្រាយកខ្សែបម្រើការពារម្នាក់ទៀតប៉ុន្តែក្លិបមិនបានធ្វើតាមសំណូមពរនេះទេកំលុងពេលទីផ្សារដោះដូរកីឡាករដែលទើបបិទបញ្ចប់ថ្មីៗនេះ។

Declan Rice 
Declan Rice 

ទោះបីជាយ៉ាងណាក៏ដោយតាមរបាយការណ៍ដដែលបានអះអាងថា Man UTD នឹងស្វែងរកខ្សែបម្រើដែលមានគុណភាពម្នាក់ទៀតដើម្បីមកពង្រឹងក្រុម ហើយ Riceដែលជាតារាឆ្នើមរបស់ក្រុម West Ham គឺជាគោលដៅធំបំផុតរបស់ក្រុមបិសាចក្រហមនៅរដូវកាលក្រោយ៕

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...