អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lautaro Martinez ជាកីឡាករជម្រើសជាតិអាហ្សង់ទីន ដែលមានតម្លៃផ្ទេរខ្ពស់បំផុត ខណៈដែល Lionel Messi ជាប្រធានក្រុមអាហ្សង់ទីន បានត្រឹមចំណាត់ថ្នាក់លេខ២។
Martinez បានផ្ទេរមកក្លិប Inter Milan កាលឆ្នាំ២០១៨ ពី Racing Club ដោយគេរកបាន៧៤គ្រាប់ និងបញ្ជូនបាល់២៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៩ប្រកួតនិងបានជួយ Inter លើកពាន Serie A និង Coppa Italia ផងដែរ។
យោងតាម Bolavip គឺ Martinez មានតម្លៃផ្ទេរ ដល់ទៅ ៧៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៧៧ លានដុល្លារ) ខណៈ Messi មានតម្លៃផ្ទេរត្រឹម៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥១.៣ លានដុល្លារ)ប៉ុណ្ណោះ។
មកមើលតម្លៃផ្ទេររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់៖
១. Lautaro Martinez (Inter Milan) – ៧៧លានដុល្លារ
២. Lionel Messi (PSG) – ៥១.៣ លានដុល្លារ
៣. Cristian Romero ( Tottenham Hotspur) – ៤៩.១លានដុល្លារ
៤.Rodrigo de Paul ( Atletico Madrid) – ៤២លានដុល្លារ
៥. Paulo Dybala (មិនទាន់មានក្លិប) – ៣៥.៩លានដុល្លារ
៦. Lisandro Martinez (Ajax) – ៣២.៨លានដុល្លារ
៧. Emiliano Martinez (Aston Villa) – ២៨.៧លានដុល្លារ
៨.Guido Rodriguez (Real Betis) – ២៥.៦លានដុល្លារ
៩. Juan Foyth (Villarreal) – ២៥.៦លានដុល្លារ
១០. Nicolas Gonzalez (Fiorentina) – ២៥.៦លានដុល្លារ
ប្រភព៖ sportskeeda