ច្បាស់ការ! Romano រាយការណ៍ថា តារាឆ្នើមរូបនេះពិតជាអាចចាកចេញពី Chelsea រដូវក្តៅនេះពិតមែន - TrueID

ច្បាស់ការ! Romano រាយការណ៍ថា តារាឆ្នើមរូបនេះពិតជាអាចចាកចេញពី Chelsea រដូវក្តៅនេះពិតមែន

July 26, 2022

បរទេស៖ ខ្សែប្រយុទ្ធ Timo Werner ទំនងជានឹងអាចចាកចេញពីChelsea នៅរដូវក្តៅនេះពិតមែន, ខណៈ Juventus បានដាក់គោលដៅហើយស្រេច ដើម្បីផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់រូបនេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

Timo Werner
Timo Werner

យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Wernerពិតជាអាចចាកចេញពី Chelsea នៅរដូវក្តៅនេះពិតមែន។ គាត់គឺជាកីឡាករគោលដៅម្នាក់ ដែលត្រូវបាន Juventusបញ្ចូលឈ្មោះទៅក្នុងបញ្ជីនាំចូលរបស់ក្លិបដើម្បីជំនួសតំណែង Alvaro Morata ដែលបានចាកចេញទៅAtletico Madrid វិញ ក្រោយផុតកុងត្រាខ្ចីជើង។

Timo Werner
Timo Werner

គួរបញ្ជាក់ថា Werner ត្រូវបាន Chelsea ទិញយកពី RBLeipzig នៅឆ្នាំ ២០២០ ហើយបច្ចុប្បន្នរូបគេនៅសល់កុងត្រា ៣ឆ្នាំទៀតជាមួយក្រុមតោខៀវ ពោលគឺដល់ឆ្នាំ ២០២៥៕

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...