ចប់ហើយ! Son នឹងត្រូវវ.ះកា»_ត់របួសឆ្អឹងក្បែរភ្នែក សង្ស័យអត់បានលេង World Cup ទេ - TrueID

ចប់ហើយ! Son នឹងត្រូវវ.ះកា»_ត់របួសឆ្អឹងក្បែរភ្នែក សង្ស័យអត់បានលេង World Cup ទេ

November 3, 2022

កូរ៉េខាងត្បូង៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Son Heung-min នឹងត្រូវវះកាត់ភ្នែករបស់គេនាពេលឆាប់ៗនេះ ហើយ ការវះកាត់នេះអាចនឹងធ្វើឲ្យគេខកខានជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup ផងដែរ។

  កីឡាករ Son Heung-min
  កីឡាករ Son Heung-min

ជាការពិតណាស់ របួសខាងលើបានកើតឡើងក្នុងការប្រកួតទល់នឹង Marseille នៃក្របខណ្ឌ Champions League នារាត្រីថ្ងៃអង្គារកន្លងទៅនេះ ដោយ Son បានដើរចេញពីទីលានប្រកួតទាំងស្រក់ទឹកភ្នែក ខណៈ រូបគេនៅសល់ពេលវេលាមិនដល់មួយខែទៀតទេក្នុងការព្យាបាល ពីព្រោះប្រកួតដំបូងរបស់ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៃព្រឹត្តិការណ៍ World Cup នឹងលេងនៅថ្ងៃទី២៤ ខែ វិច្ឆិកា ខាងមុខ ទល់នឹង ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយ។

ក្នុងនោះក្លិប Tottenham បានចេញសេចក្តីថ្លែងការដូចតទៅ៖

  កីឡាករ Son Heung-min
  កីឡាករ Son Heung-min

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...