ចប់បាត់! R.Madrid អត់នឹកស្មានសោះថា Liverpool ទិញបានគោលដៅសំខាន់របស់ខ្លួនរូបនេះហើយ - TrueID

ចប់បាត់! R.Madrid អត់នឹកស្មានសោះថា Liverpool ទិញបានគោលដៅសំខាន់របស់ខ្លួនរូបនេះហើយ

November 5, 2022

អង់គ្លេស៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា ទំនងជានឹងបរាជ័យក្នុងការទិញយកកីឡាករ Jude Bellingham ហើយ បន្ទាប់ពីពួកគេដឹងថា Liverpool ទិញបានកីឡាករសញ្ជាតិអង់គ្លេសខាងលើ។ 

  កីឡាករ Jude Bellingham
  កីឡាករ Jude Bellingham

ជាការពិតណាស់ Bellingham ដែលលេងតួនាទីជាខ្សែបម្រើ កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ ខណៈ ក្លិបធំៗជាច្រើននៅអឹរ៉ុបដូចជា Manchester City, Manchester United, Liverpool និង Real Madrid កំពុងចង់បានរូបគេពី Borussia Dortmund។  

យ៉ាងណាក្តី បើយោងទៅតាមការចុះផ្សាយរបស់ Marca បានលើកឡើងថា Real Madrid បានចុចឈ្មោះ Bellingham ជា គោលដៅដែលក្លិបចង់បានបំផុតក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ នៅពេលនេះក្លិបស្តេចស ទំនងជានឹងដកថយហើយបន្ទាប់ពីលេចឮថា Liverpool ហាក់ជិតស្និទ្ធជាងជាមួយនឹងទំនាក់ទំនងក្នុងការនាំយករូបគេមករួមក្រុម៕

  កីឡាករ Jude Bellingham
  កីឡាករ Jude Bellingham

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...