បរទេស៖ ក្រុមជម្រើសជាតិព័រទុយកាល់បានលត់ក្រុមនីហ្សេរីយ៉ា យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤ទល់នឹង០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលជាជំនួបមិត្តភាពកម្ដៅសាច់ដុំ ត្រៀម World Cup នៅកាតា។
ក្នុងជំនួបនេះ សង្កេតឃើញថាព័រទុយកាល់លេងបាល់ខ្លី ប៉ះទៅមក បានល្អមែនទែន ហើយ៤គ្រាប់ កាលពីយប់មិញ គឺរកបានដោយខ្សែបម្រើBrunoFernandes ២គ្រាប់ GoncaloRamos ១គ្រាប់ និង Joao Mario ១គ្រាប់។
គួរបញ្ជាក់ដែរថា ព័រទុយកាល់ ស្ថិតនៅក្នុងពូលH រួមជាមួយក្រុមហ្កាណា អ៊ុយរ៉ាហ្កាយ និង កូរ៉េខាងត្បូង សម្រាប់ការប្រកួត World Cup នៅកាតា ដោយជំនួបទី១ ពួកគេ នឹងត្រូវប៉ះក្រុមហ្កាណា ណៅថ្ងៃទី២៤ខែវិច្ឆិកា ខាងមុខ វេលាម៉ោង ១១:០០នាទីយប់៕
បើចង់ជ្រាបច្បាស់ ថា ព័រទុយកាល់យប់មិញ លេងល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖