បារាំង៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា កំពុងតែខឹងសម្ប៉ានឹង Olivier Giroud បន្ទាប់ពីខ្សែប្រយុទ្ធ Chelsea រូបនេះបានត្អូញត្អែរ ថា ខ្សែប្រយុទ្ធនៅក្នុងក្រុមហាក់សូវមិនរួមចំណែកជួយក្រុមបានច្រើនសោះ។
ជាការពិតណាស់ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមជម្រើសជាតិបារាំង ទទួលបានជ័យជម្នះក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិប៊ុលហ្គារី ក្នុងលទ្ធផល ៣ទល់នឹង០ ពីសំណាក់ការទាត់បញ្ចូលទីពីរគ្រាប់របស់ Giroud ដែលជាកីឡាករប្តូរចូល និង មួយគ្រាប់របស់ Antoine Griezmann។
ក្រោយបញ្ចប់ការប្រកួត Giroud បាននិយាយចំៗថាខ្លួនមិនសប្បាយចិត្តឡើយចំពោះប្រព័ន្ធប្រយុទ្ធរបស់បារាំង ដោយបានរៀបរាប់ថា៖
យ៉ាងណាក្តី ទន្ទឹមនឹងការលើកឡើងបែបនេះ របាយការណ៍ពីប្រទេសបារាំងបានទម្លាយឲ្យដឹងថា Mbappe កំពុងតែខឹងនឹងការរិះគន់ចំពោះខ្សែប្រយុទ្ធកម្ពស់ខ្ពស់ខាងលើខ្លាំងមែនទែន ស្របពេល លោក Didier Deschamps បានព្យាយាមធ្វើការសម្របសម្រួលដោយបាននិយាយថា Giroud មិនបាននិយាយសម្តៅទៅលើ Mbappe ឡើយ៕
ប្រភព៖ metro