បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Newcastle United កំពុងមានបំណងចង់យក កីឡាករ Marco Asensio ពី Real Madrid ទៅរួមក្រុម។
ជាការពិតណាស់ បន្ទាប់ពីពុំសូវមានវត្តមានជួយក្រុម ក្រោយការដឹកនាំ របស់លោក Carlo Ancelotti បច្ចុប្បន្ននេះ Asensio ត្រូវបានឃើញថា គេកំពុងតែមានភាពមិនសប្បាយចិត្តនៅក្នុងក្រុម ហើយមានដំណឹងថា គេអាចនឹងចាកចេញពី កីឡដ្ឋាន Santiago Bernabeu ឆាប់ៗនេះ។
នេះបើយោងទៅតាមសារកាសែត Calciomercato បានចុះផ្សាយឲ្យដឹងថា ក្លិប Newcastle កំពុងតែបើកការចាប់អារម្មណ៍ខ្លាំង ទៅលើ Asensio ហើយពួកគេក៏គ្រោងនឹងជះឥទ្ធិពលលុយធំ ដើម្បីទិញ Asensio ពី Real Madrid ផងដែរ នៅរដូវក្តៅខាងមុខ៕
ប្រភព៖ sportsmole