បរទេស៖ តាមរយៈកាយវិការដ៏ម៉ឺងម៉ាត់របស់ខ្សែប្រយុទ្ធចាស់វស្សា CristianoRonaldo នៅពេល Bukayo Saka ស៊ុតតាមស្មើឱ្យ Arsenal នៅក្នុងជំនួបទល់Manchester United ថ្ងៃទី៤ខែកញ្ញាកន្លងទៅបង្ហាញថា គេយល់ថាគាត់ពិតជាសក្តិសមធ្វើជាប្រធានក្រុមថ្មីរបស់ក្រុម បិសាចក្រហមខ្លាំងណាស់។
ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី៦ នៃក្របខណ្ឌ Premier League កាលពីយប់ថ្ងៃអាទិត្យ ទី ៤ កន្លងទៅ Man UTD បានទទួលជ័យជម្នះទៅលើក្រុមArsenal ក្នុងលទ្ធផល ៣ ទល់នឹង ១, ខណៈលទ្ធផលបែបនេះក្រុមបិសាចក្រហមបានក្លាយជាក្រុមដំបូងគេ ដែលបានបំបាក់ភាពមិនដែលចាញ់របស់ក្រុមកាំភ្លើងធំក្នុងរយៈពេល៦ ប្រកួតចុងក្រោយ។
យ៉ាងណាមិញ សម្រាប់ការប្រកួតខាងលើគេក៏ចាប់អារម្មណ៍ខ្លាំងអំពីសកម្មភាពរបស់ Ronaldo នៅក្នុងវគ្គទី ២ ផងដែរ បន្ទាប់ពីគាត់ប្តូរចូលជំនួស Antony, ខណៈពេលដែល Saka ស៊ុតគ្រាប់តាមស្មើឱ្យArsenal នៅនាទីទី ៦០ គេបានឃើញខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានដាស់តឿន និងពង្រឹងស្មារតីមិត្តរួមក្រុមឱ្យមានការខំប្រឹងត្រឡប់មកវិញ ដែលនេះពិតជាសក្តិសមជាទង្វើររបស់អ្នកដឹកនាំខ្លាំងណាស់៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
What the media won’t show you, I love this guy 👑 🐐 https://t.co/lMDRE90kTF
— 🧔🏽 (@JAY6th) September 5, 2022
ប្រភព៖ Sportbible