បរទេស៖ ខ្សែប្រយុទ្ធមាឌធំ Romelu Lukaku បានស៊ូទ្រាំក្នុងពេលវេលាដ៏លំបាកជាមួយក្រុម ManchesterUnited, ហើយបន្ទាប់ពីលោក Ole Gunnar Solskjaerឡើងមកកាន់តំណែងបន្តពីលោក Jose Mourinho, កីឡាករសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះក៏ត្រូវបានផ្ទេរចេញពីទឹកដី OldTrafford ភ្លាមដែរ ដោយសារតែអ្នកចាត់ការសញ្ជាតិ ន័រវែស មិនបានរាប់រូបគេចូលទៅក្នុងគម្រោងរបស់ក្លិប។
ក្រោយមក Lukaku ក៏បានផ្លាស់មកចូលរួមជាមួយក្រុម Inter Milan ដែលពេលនោះគឺដឹកនាំដោយលោក Antonio Conte, ហើយគ្រូបង្វឹកសញ្ជាតិ អ៊ីតាលី រូបនេះពិតជាមានសេចក្តីជឿជាក់ទៅលើខ្សែប្រយុទ្ធវ័យ២៨ ឆ្នាំខ្លាំងមែនទែន, ក្នុងនោះលោកបានជួយជ្រុំជ្រែង Lukaku រហូតបានក្លាយជាកីឡាករម្នាក់ដែលត្រូវបានគេទទួលស្គាល់ថាជាខ្សែប្រយុទ្ធកំពូលមួយរូបនៅក្នុងតំបន់ អឺរ៉ុប។
ក្រោយឃើញពីការលេចធ្លោររបស់ Lukakuបែបនេះ ក្រុម Chelsea ដែលជាអតីតក្លិបចាស់របស់គេកាលនៅវ័យជំទង់ក៏ចាប់អារម្មណ៍ចង់បានរូបគេត្រឡប់ទៅវិញ ដើម្បីជួយបំពេញចន្លោះរបស់ក្លិបដែលកំពុងខ្វះខាតខ្សែប្រយុទ្ធទោល,ហើយនៅរដូវក្តៅនេះក្រុម តោខៀវ បានយកបានខ្សែប្រយុទ្ធរូបនេះបានសម្រេចពីក្រុម InterMilan ក្នុងតម្លៃ ៩៧.៥ លានផោន ឬប្រមាណជា (១៣៥លានដុល្លាអាមេរិក)។
ទាក់ទងនឹងការផ្ទេរនេះ Lukakuបានថ្លែងប្រាប់ HLN យ៉ាងដូច្នេះថា៖
ប្រភព៖ Metro