អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស បានជ្រើសរើសយក Lionel Messi ថាជាកីឡាករឆ្នើមជាង Cristiano Ronaldo ។
Ronaldo និង Messi ជាគូប្រជែងក្នុងពិភពបាល់ទាត់អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដោយជារឿយៗគេតែងតែឮកីឡាករបាល់ទាត់ គ្រូបង្វឹក និងអ្នកគាំទ្រនាំគ្នាប្រៀបធៀបថាម្នាក់ណាពូកែជាងម្នាក់ណា។
បើក្រឡេកមកមើលពានរង្វាន់ធំៗដែលខ្សែប្រយុទ្ធទាំងពីរធ្លាប់ឈ្នះវិញគឺ Messi ឈ្នះបានពាន Champions League ៤ដង, Copa America ១ ដងនិងពានបាល់មាស Ballon d'Or ៦ដង ខណៈ Ronaldo គ្រងតំណែងជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបង្អស់ទាំងនៅក្លិបនិងជម្រើសជាតិ ធ្លាប់បានឈ្នះ Ballon d'Or ៥ដង, Champions League ៥ផង និងពាន Euro១ដង។
ដោយឡែក សម្រាប់ Kane វិញពេលគេសួរថាតើគេជ្រើសរើសមួយណារវាងMessi និង Ronaldo? គេបានឆ្លើយថា៖
ប្រភព៖ sportskeeda