រំជួលចិត្តណាស់! លោក Tuchel ដាច់ចិត្តទម្លាយអារម្មណ៍ពិតបែបនេះ ក្រោយត្រូវបាន Chelsea បណ្តេញចេញ
September 12, 2022
អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានថ្លែងអំពីអារម្មណ៍ពិតជាលើកដំបូង បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតួនាទី។
លោក Thomas Tuchel
ជាការពិតណាស់ ក្រោយចាប់ផ្តើមពុំសូវបានល្អក្នុងពានរង្វាន់ Premier League ជាពិសេស បរាជ័យបើកឆាកការប្រកួត Champions League ទល់នឹង Dinamo Zagreb ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យ Chelsea សម្រេចចិត្តលោក Tuchel ចេញពីតំណែងតែម្តង កាលពីថ្ងៃពុធកន្លងទៅនេះ។