R.Madrid ត្រៀមជះលុយ ៨៥លាន ដើម្បីយក ជម្រើសជាតិអង់គ្លេសរូបនេះ មករួមក្រុម - TrueID

R.Madrid ត្រៀមជះលុយ ៨៥លាន ដើម្បីយក ជម្រើសជាតិអង់គ្លេសរូបនេះ មករួមក្រុម

August 3, 2022

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid បានត្រៀមជះលុយប្រមាណជា ៨៥លាន ដើម្បីយក កីឡាករវ័យក្មេង Jude Bellingham​ ពី Dortmund មករួមក្រុម។

ជាការពិតណាស់ កីឡាករវ័យ ១៩ឆ្នាំ ខាងលើ ធ្លាប់តែជាគោលដៅ របស់លោក Klopp ដើម្បីយកទៅ Liverpool តែយ៉ាងណាមិញ ពេលនេះក្លិប R.Madrid ចង់ចូលលូកថ្លើម យកខ្សែបម្រើឆ្នើមវ័យក្មេងខាងលើ ទៅកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនវិញ។

បើយោងទៅតាមសារកាសែត El Periodico​ បានចុះផ្សាយឲ្យដឹងថា R.Madrid កំពុងបើកការចាប់អារម្មណ៍ខ្លាំងទៅលើ Bellingham ដោយពួកគេប្រុងនឹងចាយលុយ ៨៥លានផោន (ឬប្រមាណ ១០៣លានដុល្លា) ដើម្បីយកគេមករួមក្រុម៕

ប្រភព៖​ sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...