ច្បាស់ការ! ស្ងាត់ៗ Chelsea ជិតចុះកុងត្រាយកបានតារាតម្លៃ ១០០ លានរូបនេះហើយ - TrueID

ច្បាស់ការ! ស្ងាត់ៗ Chelsea ជិតចុះកុងត្រាយកបានតារាតម្លៃ ១០០ លានរូបនេះហើយ

January 15, 2023

បរទេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ជិតចុះកុងត្រាយកបានកីឡាករ Mykhaylo Mudryk ពីក្រុម Shakhtar ហើយ។

កីឡាករ Mykhaylo Mudryk
កីឡាករ Mykhaylo Mudryk

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea បានព្រមព្រៀងទិញយក Mudryk ពី Shakhtar ក្នុងតម្លៃ ១០០ លានអឺរ៉ូ ឬប្រមាណជា (១០៨ លានដុល្លារអាមេរិក) ហើយខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងចុះកុងត្រារយៈពេលវែងក្នុងការស្នាក់នៅទឹកដី Stamford Bridge ពោលគឺដល់ឆ្នាំ ២០៣០ ឯណោះ។

កីឡាករ Mykhaylo Mudryk
កីឡាករ Mykhaylo Mudryk

គួរបញ្ជាក់ថា Mudryk ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំ ឥឡូវនេះបានធ្វើដំណើមកដល់ប្រទេស អង់គ្លេស ហើយ ដោយកំពុងស្នាក់នៅទីក្រុងឡុងស៍ ដើម្បីរង់ចាំការពិនិត្យសុខភាព និងចរចាលក្ខខណ្ឌផ្សេងៗ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងទាំងអស់នៅថ្ងៃ អាទិត្យនេះ៕ 

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...