បរទេស៖ លោក Chris Sutton អតីតខ្សែប្រយុទ្ធរបស់ Chelsea និងក្រុមជម្រើសជាតិ អង់គ្លេស បានបង្ហាញទស្សនៈថា Kylian Mbappe គឺមិនអាចមានសមត្ថភាពញាក់បាល់ដូច Lionel Messi នោះទេ ទោះបីជាគាត់មានល្បឿនលឿនក៏ដោយ។
ជាការពិតណាស់ Messi គឺជាកីឡាករម្នាក់ដែលមានបច្ចេកទេសខ្ពស់ក្នុងការអូសបាល់ញាក់ដាច់ចង្កេះបន្តិចៗនិងស៊ុតបញ្ចូលទីដោយប្រើបច្ចេកទេសស៊ុតស្រាលៗជាដើម ជាមួយនឹងជើងឆ្វេងរបស់គាត់,ប៉ុន្តែបើយើងក្រឡេកទៅមើល Mbappe វិញ គេគឺជាកីឡាករម្នាក់ដែលចូលចិត្តអូសបាល់ជាមួយនឹងល្បឿនរបស់ខ្លួនដើម្បីសម្លាប់គូប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Suttonជឿជាក់ថា Messi នៅតែជាកីឡាករលំដាប់កំពូល ហើយសូម្បីតែ Mbappe ក៏មិនទាន់អាចយកមកប្រៀបធៀបជាមួយម្ចាស់ពាន Ballon d’Or ៧ សម័យរូបនេះបានដែរ។
ដកស្រង់ពាក់សម្តីដើម, លោក Suttonបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda