អុញនោះ! Messi មិនពេញចិត្តនឹងប្រធានក្លិប PSG ដែលមិនព្រមទិញកីឡាករ Barca រូបនេះមករួមក្រុម - TrueID

អុញនោះ! Messi មិនពេញចិត្តនឹងប្រធានក្លិប PSG ដែលមិនព្រមទិញកីឡាករ Barca រូបនេះមករួមក្រុម

September 14, 2022

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តទេជាមួយនឹងប្រធានក្លិបលោក Nasser Al-Khelaifi ដែលបដិសេធក្នុងការទិញយក Jordi Alba មករួមក្រុមក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

កីឡាករ Lionel Messi និង Jordi Alba
កីឡាករ Lionel Messi និង Jordi Alba

ជាការពិតណាស់ អនាគតរបស់ Alba ជាមួយ Barcelona ហាក់ពិបាកខ្លាំងមែនទែន បន្ទាប់ពីរដូវកាលនេះ រូបគេទំនងជានឹងមិនស្ថិតនៅក្នុងផែនការរបស់លោក Xavi ឡើយ ដោយ ភាគច្រើនលោកប្រើប្រាស់យុវជនវ័យក្មេង Alejandro Balde លេងជាជម្រើសដំបូង ខណៈ ការប្រកួតយប់មិញទល់នឹង Bayern Munich លោកបានប្រើប្រាស់ Marcos Alonso។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Messi ពិតជាចង់ឲ្យ PSG យក Alba មករួមក្រុមណាស់ ប៉ុន្តែ គ្រប់យ៉ាងទទួលបានបរាជ័យបន្ទាប់ពីលោក Nasser បានបដិសេធ ដោយសារលោកយល់ឃើញថា Alba ហាក់ធ្លាក់ទម្រង់លេង និង ឈានជិតដល់វ័យក្នុងការចូលនិវត្តន៍ ខណៈ ការសម្រេចចិត្តនេះផងដែរបានធ្វើឲ្យ Messi ខឹងសម្បាមែនទែន៕

កីឡាករ Lionel Messi និង Jordi Alba
កីឡាករ Lionel Messi និង Jordi Alba

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...