បរទេស៖ កីឡាករ Raphael Varane កំពុងធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នាលាន់មាត់សរសើរខ្លាំងមែនទែនក្រោយរូបគេបានព្យាយាមយកបទពិសោធន៍នៃការការពាររបស់ខ្លួនដែលធ្លាប់លេងជាមួយក្រុម RealMadrid កន្លងមក ទៅចែករំលែកឱ្យមិត្តរួមក្រុម កំលុងការប្រកួតដែលManchester United បានទទួលជ័យជម្នះក្នុងលទ្ធផល១ ទល់នឹង ០ ទៅលើក្រុម Wolves កាលពីថ្ងៃ អាទិត្យកន្លងទៅ។
ជាការពិតណាស់ នេះជាចំណុចវិជ្ជមានមួយដែលMan UTD បានធ្វើការនាំចូលខ្សែការពារដែលមានបទពិសោធន៍ក្រាស់ក្រែលបែបនេះមករួមក្រុមហើយក្នុងនោះការមកដល់របស់គេនឹងជួយឱ្យតំបន់ការពាររបស់ក្រុមបិសាចក្រហមកាន់តែមានភាពរឹងមាំជាងមុន, ស្របពេលដែល Man UTD កំពុងតែមានមហិច្ចតាចង់ឈ្នះពានឡើងវិញ ក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ។
មុនចាប់ផ្តើមការប្រកួតវគ្គទី ២ Varaneបានប្រាប់ និងជួយណែនាំអំពីវិធីសាស្ត្រនៃការការពារទៅដល់Aaron Wan-Bissaka ដែលនេះបានបង្ហាញពីការសាមគ្គីភាពរបស់ពួកគេនៅតំបន់ខាងក្រោម,ហើយក្នុងនោះមានពាក្យប៉ុន្មានម៉ាត់ដែលគួរឱ្យចាប់អារម្មណ៍ គឺខ្សែការពារសញ្ជាតិបារាំង បានប្រាប់ទៅដល់ Wan-Bissaka ថា “ត្រជាក់ចិត្ត, ស្ងប់ស្ងាត់ និង ប្រមូលអារម្មណ៍”៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
Wonder what Varane’s telling AWB pic.twitter.com/YjdJhX39rS
— 🎯 (@neutralcf_) September 1, 2021
ប្រភព៖ Sportbible