មិនមែននៅ Manchester ទេ! ការពិតអ្នកគាំទ្រ Man UTD ភាគច្រើនគឺរស់នៅក្រុងមួយនេះសោះ - TrueID

មិនមែននៅ Manchester ទេ! ការពិតអ្នកគាំទ្រ Man UTD ភាគច្រើនគឺរស់នៅក្រុងមួយនេះសោះ

September 10, 2021

អង់គ្លេស៖ ពិតណាស់ថាក្លិបបិសាចក្រហម Manchester United គឺជាក្លិបដ៏ល្បីឈ្មោះមួយរបស់ចក្រភពអង់គ្លេស ដែលមានអ្នកគាំទ្រមកពីគ្រប់ទិសទីក្នុងពិភពលោក។

កីឡាករ Manchester United
កីឡាករ Manchester United

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺក្លិបដែលមានទីតាំងនៅក្រុងមេនឆេសស្ទ័រមួយនេះ មានអ្នកគាំទ្រមកពីទីក្រុងឡុងដ៍ច្រើនជាងគេបង្អស់ ពោលគឺ ដល់ទៅ១៨ភាគរយនៃអ្នកគាំទ្រសរុបខណៈដែលអ្នកគាំទ្ររស់នៅក្រុងមេនឆេសស្ទ័រផ្ទាល់គឺមានតែ១៤ភាគរយប៉ុណ្ណោះ។

អ្នកគាំទ្រ Manchester United
អ្នកគាំទ្រ Manchester United

ស្ថិតិមួយនេះគឺធ្វើឡើងដោយមានការចូលរួមពីអ្នកគាំទ្របិសាចក្រហមជាង១៥០០នាក់ផងដែរ។

អ្នកគាំទ្រ Manchester United
អ្នកគាំទ្រ Manchester United
អ្នកគាំទ្រ Manchester United
អ្នកគាំទ្រ Manchester United

ខណៈនោះដែរអ្នកគាំទ្រក្លិបហង្សក្រហម Liverpool ច្រើនជាងគេក៏រស់នៅក្រុងឡុងដ៍ដែរគឺមានដល់ទៅ១៤ភាគរយ ខណៈដែលនៅតំបន់ Merseyside ដែលជាទីតាំងរបស់ Liverpool ផ្ទាល់មានត្រឹម១៣ភាគរយប៉ុណ្ណោះ។

កីឡាករ Liverpool
កីឡាករ Liverpool
អ្នកគាំទ្ររបស់ Liverpool
អ្នកគាំទ្ររបស់ Liverpool


ការស្រង់ស្ថិតិអស់ទាំងនេះធ្វើឲ្យគេដឹងថា អ្នកគាំទ្របាល់ទាត់នៅអង់គ្លេសដែលគាំទ្រក្លិបបាល់ទាត់តាមតំបន់ដែលខ្លួនរស់នៅគឺមានតែ៥៥ភាគរយប៉ុណ្ណោះហើយអ្នកគាំទ្រ១ក្នុងចំណោម៥នាក់បានសារភាពថាពួកគេមិនដែលបានទៅទស្សនាកីឡដ្ឋានរបស់ក្លិបដែលខ្លួនស្រឡាញ់នោះទេ៕

ប្រភព៖​ sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...