ច្រើនណាស់លោកអើយ! មានដឹងអត់ថាកំលុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្លិបនៅ PL ទាំងអស់ចាយលុយសរុបប៉ុន្មាន? - TrueID

ច្រើនណាស់លោកអើយ! មានដឹងអត់ថាកំលុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្លិបនៅ PL ទាំងអស់ចាយលុយសរុបប៉ុន្មាន?

September 1, 2021

បរទេស៖ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបិទបញ្ចប់នៅថ្ងៃ អង្គារ៍ នេះ ខ្សែប្រយុទ្ធឆ្នើមCristiano Ronaldo បានត្រឡប់ទៅកាន់អតីតក្លិបចាស់Manchester United វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

Cristiano Ronaldo
Cristiano Ronaldo

ជាមួយគ្នានោះក៏មានការផ្ទេរមួយចំនួនទៀតដូចជា កីឡាករ Nikola Vlasic របស់ក្រុម CSKA Moscow បានផ្ទេរទៅកាន់ West Ham ក្នុងតម្លៃ ២៦.៨ លានផោន ឬប្រមាណជា (៤០ លានដុល្លាអាមេរិក),ខណៈនៅវិនាទីចុងក្រោយទៅហើយ ក្រុម Chelsea ក៏បានផ្ទេរយកខ្សែបម្រើ Saul Niguez ដោយជោគជ័យក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Atletico Madrid ផងដែរ។

Saul Niguez
Saul Niguez

សរុបមក, នៅក្នុងក្របខណ្ឌ PremierLeague រដូវកាលនេះ ក្លិបទាំងអស់បានចាយលុយរហូតដល់ទៅ ១.១ពាន់លានផោន ឬប្រមាណជា (១.៥ ពាន់លានដុល្លាអាមេរិក) ឯណោះ,ប៉ុន្តេបើធៀបទៅនឹងរដូវក្តៅមុន គឺមានការធ្លាក់ចុះចំនួន ១១ ភាគរយ ដែលរដូវកាលមុនក្លិបទាំងអស់បានចាយលុយសរុបចំនួន១.៣ ពាន់លានផោន ឬប្រមាណជា (១.៨ ពាន់លានដុល្លាអាមេរិក)។

ប្រភព៖​ BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...