អុញនោះ! កីឡាករ Man UTD រូបនេះ ត្រូវតែកាត់ប្រាក់ឈ្នួលរបស់ខ្លួន ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិបទៀត - TrueID

អុញនោះ! កីឡាករ Man UTD រូបនេះ ត្រូវតែកាត់ប្រាក់ឈ្នួលរបស់ខ្លួន ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិបទៀត

October 28, 2022

បរទេស៖ បើយោងទៅតាមសារកាសែត Dailymail បានចុះផ្សាយឲ្យដឹងថា អ្នកចាំទី David de Gea របស់ក្លិប Manchester United ត្រូវតែព្រមកាត់ប្រាក់ឈ្នួលរបស់គេ ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិប។

ជាការពិតណាស់ កុងត្រារបស់ De Gea នឹងត្រូវផុតនៅពេលចប់រដូវកាលនេះហើយ ទន្ទឹមនឹងនេះផងដែរ ក្លិប Man Utd នៅមិនទាន់លេចឮដំណឹងថា ត្រូវបន្តអនាគតឲ្យ អ្នកចាំទីដៃស្អិត ខាងលើនៅក្លិបបន្តទៀតឬអត់នោះទេ។

នេះបើយោងទៅតាមប្រភពខាងលើដដែល បានឲ្យដឹងថា ក្លិបនឹងគិតគូបន្តកុងត្រាថ្មី ឲ្យគេភ្លាម ប្រសិនបើគេយល់ព្រមកាត់ប្រាក់ឈ្នួលខ្លួនចេញខ្លះ ដោយបច្ចុប្បន្ននេះ គេកំពុងមានប្រាក់ឈ្នួលចំនួន ៣៧៥,០០០​ ផោន ក្នុងមួយសប្តាហ៍៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...