ទោះយប់មិញ Felix បង្ហាញខ្លួនលើកដំបូង ឈូសគូប្រកួតបានកាតក្រហម ប៉ុន្តែលោក Potter នៅតែសរសើរគេលើចំណុចមួយនេះ - TrueID

ទោះយប់មិញ Felix បង្ហាញខ្លួនលើកដំបូង ឈូសគូប្រកួតបានកាតក្រហម ប៉ុន្តែលោក Potter នៅតែសរសើរគេលើចំណុចមួយនេះ

January 13, 2023

បរទេស៖ អ្នកចាត់ការរបស់ Chelsea លោក Graham Potter បានបង្ហាញការកោតសរសើរទៅលើគុណភាពរបស់ខ្សែប្រយុទ្ធចំណូលថ្មី Joao Felix ហើយលោកគឺមិនបានដាក់ការស្តីបន្ទោសទៅលើកីឡាកររូបនេះទេ ទោះយប់មិញរូបគេទទួលបានកាតក្រហមក៏ដោយ។

Joao Felix
Joao Felix

ជាការពិតណាស់ ថ្មីៗនេះ Chelsea ទើបតែសម្រេចកិច្ចព្រមព្រៀង ក្នុងការចុះកុងត្រានាំយក Felix ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំពីក្រុម Atletico Madrid មកកាន់ទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើង។

ខណៈនៅក្នុងការប្រកួតដែល Chelsea បរាជ័យក្រោមថ្វីជើងក្រុម Fulham នៃក្របខណ្ឌ Premier League ក្នុងលទ្ធផល ២-១ យប់មិញ Felix ក៏បានបង្ហាញវត្តមាននៅលើទីលានផងដែរ ប៉ុន្តែក្រោយការបង្ហាញខ្លួនបានត្រឹមតែ ៥៨ នាទី រូបគេក៏ទទួលបានកាតក្រហម បន្ទាប់ពីរូបគេបានឈូសជើងទៅលើកីឡាករ K.Tete។

លោក Graham Potter
លោក Graham Potter

ក្រោយបញ្ចប់ការប្រកួតលោក Potter បានមានប្រសាសន៍ពី Felix យ៉ាងដូច្នេះថា៖

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...