James អស់ជំនឿទាំង​ស្រុងលើ​លោក Ancelotti ដែល​នឹង​មិន​បើកទ្វារ​ឱ្យគាត់​ត្រឡប់ទៅ Real Madrid សារ​ជាថ្មី​ទេ - TrueID

James អស់ជំនឿទាំង​ស្រុងលើ​លោក Ancelotti ដែល​នឹង​មិន​បើកទ្វារ​ឱ្យគាត់​ត្រឡប់ទៅ Real Madrid សារ​ជាថ្មី​ទេ

June 14, 2021

អឺរ៉ុបJames Rodriguez មិនរំពឹងថានឹងចូលរួមជាមួយអតីតគ្រូបង្វឹក Everton លោក Carlo Ancelotti នៅ​ឯ​ក្លិប Real Madrid នោះទេ ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថាគាត់សប្បាយចិត្តនៅ Toffees សម្រាប់​ពេលនេះ។

កីឡាករ James Rodriguez (ឆ្វេង)
កីឡាករ James Rodriguez (ឆ្វេង)

Rodriguez ដែលត្រូវបានដកចេញពីក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ពានរង្វាន់ Copa America បានមកដល់​ទីក្រុង Merseyside កាលពីខែកញ្ញាហើយបានបង្ហាញខ្លួនដល់អ្នកគាំទ្រនៅក្នុងសប្តាហ៍ដំបូងរបស់គាត់នៅឯក្លឹប។ទោះយ៉ាងណា ទម្រង់លេងរបស់ Rodriguez បានធ្លាក់ចុះនៅពាក់កណ្តាលរដូវកាលដោយសារបញ្ហាកំភួនជើង។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

ថ្លែងនៅលើបណ្តាញសង្គម Instagram Live Rodriguez បាននិយាយថា ឱកាសដែលលោកវិល​ត្រឡប់​មក​រដ្ឋធានីអេស្ប៉ាញវិញ ដើម្បីលេងក្រោមការដឹកនាំរបស់លោក Ancelotti គឺមានតិចណាស់ ។ ខ្ញុំមិនដឹងទេ ថាខ្ញុំនឹង​ត្រលប់ទៅ Real Madrid វិញឬអត់ ។ តែខ្ញុំគិតថា ប្រហែលមិនអាចទេ។ ប្រសិនបើខ្ញុំត្រូវស្នាក់នៅ​មួយឆ្នាំ​ទៀត​នៅឯក្លិប Everton នោះក៏មិនអីដែរ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

ខ្ញុំគិតថាលោក Ancelotti នឹងមិនយកខ្ញុំទៅជាមួយនោះទេ ។ ពេលវេលាខ្ញុំជាមួយ Real Madrid ត្រូវបានបញ្ចប។ ខ្ញុំគិតថា ខ្ញុំនឹងមិនទៅទីនោះទេ ប៉ុន្តែខ្ញុំនៅក្មេងនៅឡើយ៕

កីឡាករ James Rodriguez
កីឡាករ James Rodriguez
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...