ល្អណាស់! អាយុតែ១៨ឆ្នាំទេតែ Pedri តាមស្មើកំណត់ត្រាមួយរបស់ Bruno - TrueID

ល្អណាស់! អាយុតែ១៨ឆ្នាំទេតែ Pedri តាមស្មើកំណត់ត្រាមួយរបស់ Bruno

August 4, 2021

អឺរ៉ុប៖ ខ្សែបម្រើ Pedri Gonzalez នៃក្លិប Barcelona កំពុងជួយក្រុមជម្រើសជាតិអេស្ប៉ាញលេងនៅព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ២០២០នៅឯប្រទេសជប៉ុន ហើយមកទល់ពេលនេះគេបានតាមស្មើកំណត់ត្រារបស់ខ្សែបម្រើ Bruno Fernandes នៃក្លិបបិសាចក្រហម Manchester United ក្នុងការបង្ហាញខ្លួនបាន៧២ប្រកួតក្នុងមួយរដូវកាល។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 

Bruno Fernandes បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលចូលលេងបានច្រើនជាងគេក្នុងមួយរដូវកាល ប៉ុន្តែឥលូវនេះដោយសារ Pedri បានចូលលេងនៅ Barcelona ផង, ព្រឹត្តិការណ៍ Euro 2020 និងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ផងទើបធ្វើឲ្យគេឈានដល់ការតាមស្មើកំណត់ត្រាកីឡាករសញ្ជាតិព័រទុយកាល់បែបនេះ។

ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 

នៅអាយុត្រឹមតែ១៨ឆ្នាំ Pedri បានចូលលេងឲ្យ Barcelona នៅរដូវកាលនេះសរុបចំនួន៥២ប្រកួត និងបានលេង២០ប្រកួតនៅក្រុមជម្រើសជាតិអេស្ប៉ាញបើគិតទាំងព្រឹត្តិការណ៍ Euro 2020 និងអូឡាំពិក ២០២០ ។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

បើសិន Pedri មិនរងរបួសឬអាក់ខានចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅអូឡាំពិក គឺមានន័យថា គេនឹងបំបែកកំណត់ត្រារបស់ Bruno Fernandes ក្លាយជាកីឡាករដែលលេងបានច្រើនប្រកួតជាងគេខណៈ អេស្ប៉ាញ បានឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅ អូឡាំពិក ក្រោយបំបាក់ជប៉ុន១ ទល់នឹង ០ ៕

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

ប្រភព៖​ marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...