ក្តៅៗ! កីឡាកររបស់ Barca ម្នាក់នេះ ត្រូវបានក្លិបនៅ PL ខ្ចីជើងហើយ - TrueID

ក្តៅៗ! កីឡាកររបស់ Barca ម្នាក់នេះ ត្រូវបានក្លិបនៅ PL ខ្ចីជើងហើយ

July 4, 2021

អឺរ៉ុប៖ ក្លិប Wolves បានបញ្ជាក់ ពីការមកដល់របស់ខ្សែប្រយុទ្ធស្លាបFrancisco Trincao របស់ក្រុម Barcelonaក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១រដូវកាលសម្រាប់យុទ្ធនាការ ២០២១-២០២២អមជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។

Francisco Trincao
Francisco Trincao

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់គឺជាសមាជិកមួយរូបរបស់លោក Ronald Koeman ដែលបានជួយឱ្យ Barca ឈ្នះពានCopa del Rey ហើយរូបគេពិតជាធ្វើបានល្អមែនទែនជាមួយនឹងរដូវកាលដ៏មមាញឹករបស់ក្រុមអ្នកមានបុណ្យបន្ទាប់ពីការមកដល់របស់គេនៅក្នុងឆ្នាំ ២០២០។

Francisco Trincao
Francisco Trincao

នៅពេលខាងមុខនេះ Trincaoនឹងត្រូវចំណាយពេលមួយរដូវកាលក្នុងការស្នាក់នៅទឹកដីMolineux,  ខណៈក្លិប Wolveចង់បានរូបគេដើម្បីទៅជួយពង្រឹងក្រុមបន្ថែម នៅក្នុងក្របខណ្ឌPremier League ស្របពេលដែលគ្រូបង្វឹកលោក NunoEspirito ក៏ទើបតែនឹងផ្លាស់ទៅកាន់ក្លិប TottenhamHotspur ផងដែរ៕

ប្រភព៖​ Goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...