អ្នកណាគេ? Man UTD ត្រៀមលុយ ៦០លាន សម្រាប់ទិញយកជម្រើសជាតិបារាំងរូបនេះហើយ - TrueID

អ្នកណាគេ? Man UTD ត្រៀមលុយ ៦០លាន សម្រាប់ទិញយកជម្រើសជាតិបារាំងរូបនេះហើយ

January 3, 2023

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានបឈ្ឈប់ក្តីស្រមៃរបស់ខ្លួនក្នុងការចង់បានកីឡាករ Joao Felix ហើយ ដោយពេលនេះ ក្លិបបានបង្វែរទិសដៅមករកកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង កីឡាករ Randal Kolo Muani វិញម្តង។

  កីឡាករ Randal Kolo Muani
  កីឡាករ Randal Kolo Muani

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ គឺ លោក Ten Hag កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធកណ្តាលខ្លាំងមែនទែន ក្រោយការចាកចេញរបស់ Cristiano Ronaldo ពេលនេះមានន័យថា ក្រុមបិសាចក្រហមមានខ្សែប្រយុទ្ធក្នុងប្រអប់តែពីរនាក់ប៉ុណ្ណោះសម្រាប់ប្រើប្រាស់​ គឺ Marcus Rashford និង Anthony Martial ខណៈ ក្រុមមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងខ្លាក្នុងការចង់បាន Felix។

  កីឡាករ Joao Felix
  កីឡាករ Joao Felix

យ៉ាងណាក៏ដោយ នៅពេលនេះ គឺ Man UTD បានចេញខ្លួនលែងចង់បាន Felix ទៀតហើយដោយសារការចរចារតម្លៃមិនត្រូវរ៉ូវគ្នា ដោយពេលនេះ គឺ ក្រុមបិសាចក្រហមបានប្តូរទិសដៅរបស់ខ្លួនត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជា ៦០លានដុល្លារ ដើម្បីទិញយក Muani របស់ Frankfurt ដែលរូបគេលេងធ្លោខ្លាំងក្នុងព្រឹត្តិការណ៍ World Cup ដែលបញ្ច្ចប់ទៅថ្មីៗនេះ៕

  កីឡាករ Randal Kolo Muani
  កីឡាករ Randal Kolo Muani

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...