អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Roberto Firmino ពីក្លិប Liverpool ដោយគ្មានតម្លៃខ្លួន។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Firmino កំពុងចរចាបន្តកុងត្រារយៈពេលខ្លីដល់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ខណៈដែលកុងត្រាចាស់អស់សុពុលភាពនៅរដូវក្ដៅឆ្នាំនេះឯង។
សារព័ត៌មាន Defensa Central បានផ្សាយថា ភាគីលោក Carlo Ancelotti ចង់បាន Firmino នៅរដូវក្ដៅនេះ ដោយសារ Mariano Diaz ទំនងជាចាកចេញពីក្លិបហើយ Karim Benzema ក៏ត្រូវរបួសញំញីទៀត។
Firmino បានផ្ទេរមកកាន់ទឹកដី Anfiled កាលឆ្នាំ២០១៥ និងបានក្លាយជាតួសំខាន់នៅតំបន់ប្រយុទ្ធម្នាក់របស់ Liverpool ដោយស៊ុតបញ្ចូលទីបាន១០៧គ្រាប់ និងបញ្ជូនបាល់បាន៧៨គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤៨ប្រកួត៕
ប្រភព៖ sportskeeda