បរទេស៖ កីឡាកររបស់ក្រុមជម្រើសជាតិ ឈីលី យ៉ាងហោចណាស់ ៥ នាក់ត្រូវបានគេរាយការណ៍មកថាបានអញ្ជើញនារីជាច្រើនឱ្យឡើងសណ្ឋាគារ Gran Hotel Odara ដែលត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់កីឡាករក្រុមជម្រើសជាតិស្នាក់នៅដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ Copa America នៅក្នុងប្រទេស ប្រេស៊ីល។
បន្ទាប់ពីឧបត្តិហេតុនេះ,ប្រធានបច្ចកទេសក្រុមលោក Martin Lasarte ត្រូវបានគេរំពឹងថា នឹងដាក់ពិន័យធ្ងន់ធ្ងរចំពោះកីឡាករដែលបានប្រព្រឹត្តិលើរឿងនេះ,ហើយពួកគេក៏នឹងអាចបញ្ជូនឱ្យទៅប្រទេស ឈីលី វិញផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះគឺមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយនៅឡើយទេ,ប៉ុន្តែសម្រាប់កីឡាករដែលជាប់សង្ស័យក្រោយពីចូលរួមក្នុងពិធីជប់លៀង ក្នុងនោះមានដូចជាកីឡាករJean Meneses, Arturo Vidal, Gary Medel, PabloGaldames, Pablo Aranguiz និង EduardoVargas៕
ប្រភព៖ Marca