បរទេស៖ អតីតមិត្តរួមក្រុម Neymar Jr កីឡាករ Thomas Meunier ថា កីឡាករឆ្នើមសញ្ជាតិប្រេសុីលខាងលើ បាត់បង់វេទមន្ត របស់គេ នៅលើទីលាន ដោយសារផ្លាស់មក Paris Saint Germain។
ជាការពិតណាស់ មួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើនបានចុះផ្សាយថា PSG ចង់លក់ Neymar ចេញនៅរដូវក្តៅនេះ បន្ទាប់ពីរូបគេមិនអាចសាងស្នាដៃអ្វីជាដុំកំភួនឱ្យក្លិបបានច្រើន ដូចការរំពឹងទុក។ គួរបញ្ជាក់ថា Neymar ត្រូវបាន PSG ទិញយកពី Barcelona នៅឆ្នាំ ២០១៧ ក្នុងតម្លៃកប់ពពករហូតដល់ទៅ ២២២ លានអឺរ៉ូ (ឬប្រមាណ ២២៦លានដុល្លា)។
Meunier បាននិយាយថា៖