អីយ៉ាស់! តារាឆ្នើម Man UTD រូបនេះបានចុច Like ការបង្ហោះមួយលើ Instagram ដែលគេស្នើឱ្យលោក Ole ចាកចេញ - TrueID

អីយ៉ាស់! តារាឆ្នើម Man UTD រូបនេះបានចុច Like ការបង្ហោះមួយលើ Instagram ដែលគេស្នើឱ្យលោក Ole ចាកចេញ

October 26, 2021

បរទេស៖ កីឡាករ Jesse Lingard បានចុចសញ្ជា(ចូលចិត្ត) នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម Instagram ដែលនោះជាទំព័ររបស់អ្នកគាំទ្រ Cristiano Ronaldo ហើយនៅក្នុងការបង្ហោះនោះដែរ ពួកគេបានដាក់ការស្នើសុំដោយចង់ឱ្យ ManchesterUnited បណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។

ក្រោយ Man UTD បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផលរហូតដល់ទៅ ៥-០,កៅអីរបស់លោក Solskjaer ហាក់ឡើងកម្តៅនិងទទួលរងសម្ពាធខ្លាំងមែនទែន, យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញការមិនពេញចិត្តទៅលើអ្នកចាត់ការរូបនេះផងដែរដោយពួកគេកំពុងទទូចចង់ឱ្យក្រុម បិសាចក្រហម បណ្តេញលោកចេញពីតំណែង។

យោងតាមការចុះផ្សាយរបស់គេហទំព័រ MENបានឱ្យដឹងថា ម្ចាស់ក្លិបរបស់ Man UTD កំពុងពិចារណាចង់បណ្តេញអ្នកចាត់ការសញ្ជាតិ ន័រវេស ចេញពីតំណែង, ប៉ុន្តែយ៉ាងណាគឺមិនទាន់មានការសម្រេចចិត្តច្បាស់នៅឡើយទេ។ទោះបែបនេះក្តី អ្នកចាត់ការវ័យ ៤៨ ឆ្នាំត្រូវបានគេសន្និដ្ឋានថាកៅអីរបស់លោកនឹងអាចរង្គោះរង្គើរក្នុងពេលឆាប់ៗព្រោះសូម្បីតែកីឡាករក្នុងក្រុមមួយចំនួនដូចជា Lingard ជាដើម ក៏មិនសូវពេញចិត្តនឹងការដឹកនាំរបស់លោកដែរ៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...