មិនសមសោះ! Keane ថាតារាជួរមុខរូបនេះមិនគួរមានឈ្មោះទៅលេងនៅ Euro 2020 ទេ - TrueID

មិនសមសោះ! Keane ថាតារាជួរមុខរូបនេះមិនគួរមានឈ្មោះទៅលេងនៅ Euro 2020 ទេ

June 7, 2021

អង់គ្លេស៖ លោក Roy Keane បាននិយាយម្ដងហើយម្ដងទៀតថា ខ្សែបម្រើ Jordan Henderson របស់ក្រុមហង្សក្រហម Liverpool មិនគួរមានឈ្មោះក្នុងបញ្ជីកីឡាករក្រុមជម្រើសជាតិអង់គ្លេសដែលត្រូវទៅលេងនៅព្រឹត្តិការណ៍ Euro 2020 នោះឡើយ។

ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

Henderson មិនទាន់បានចូលលេងតាំងពីខែកុម្ភៈបន្ទាប់ពីរងរបួស ប៉ុន្តែកាលប្រកួតមិត្តភាពរវាង អង់គ្លេស និងរ៉ូម៉ាន់នី គឺគេបានចូលលេងដោយត្រូវលោកគ្រូបង្វឹក Gareth Southgate ប្ដូរចូលនៅនាទីទី៤៦។ យ៉ាងណាមិញ Henderson មានឱកាសស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៧៨ ក្នុងការប្រកួតនេះដែរតែគេខកខានឱកាសស៊ុតទៅវិញដែលធ្វើឲ្យកាន់តែផ្ទុះពាក្យរិះគន់ព្រោងព្រាតខណៈអង់គ្លេស បានយកឈ្នះ រ៉ូម៉ាននី ១ ទល់នឹង ០ ។

ខ្សែបម្រើ Jordan Henderson ស៊ុតប៉េណាល់ទី
ខ្សែបម្រើ Jordan Henderson ស៊ុតប៉េណាល់ទី
ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

លោក Keane ដែលជាអតីតកីឡាកររបស់ Manchester United មិនយល់ស្របនឹង Southgate រឿងដាក់ឈ្មោះប្រធានក្រុម Liverpool នេះចូលលេងនោះឡើយព្រោះលោកគិតថាគេនៅមិនទាន់ជាសះស្បើយមួយរយភាគរយនិងឆ្ងល់ណាស់ថា Southgate យក Henderson មកធ្វើអីឲ្យប្រាកដ។

លោកគ្រូបង្វឹក Gareth Southgate និង ខ្សែបម្រើ Jordan Henderson 
លោកគ្រូបង្វឹក Gareth Southgate និង ខ្សែបម្រើ Jordan Henderson 

លោកបានថ្លែងប្រាប់ ITV ថា៖

លោក Roy Keane
លោក Roy Keane

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...