L’Equipe កាសែតបារាំងដ៏ល្បីបានចម្រាញ់ឈុត ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២២នេះ តែគ្មានឈ្មោះ Ronaldo ទេ - TrueID

L’Equipe កាសែតបារាំងដ៏ល្បីបានចម្រាញ់ឈុត ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២២នេះ តែគ្មានឈ្មោះ Ronaldo ទេ

December 25, 2022

បរទេស៖ L’Equipe ដែលជាស្ថាប័នកាសែតដ៏ល្បីប្រចាំប្រទេសបារាំង បានបញ្ចេញឈុតកីឡាករ ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២២ នេះប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺមិនមានឈ្មោះខ្សែប្រយុទ្ធឆ្នើម CristianoRonaldo នោះទេ។

ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើហាក់បង្ហាញសមត្ថភាពពុំសូវបានល្អទេសម្រាប់រដូវកាលថ្មី ២០២២-២០២៣ នេះ ជាពិសេសទាំងជាមួយ Manchester United និងក្រុមជម្រើ ព័រទុយកាល់ នៅក្នុងព្រឹត្តិការណ៍ World Cup ដែលទើបបញ្ចប់ទៅថ្មីៗនេះ។

យ៉ាងណាមិញ សម្រាប់កាសែត L’Equipe ពួកគេបានចម្រាញ់យកជម្រើស ១១ នាក់ ដែលជាកីឡាករល្អបំផុតប្រចាំឆ្នាំ២០២២ នេះ ហើយក្នុងនោះក៏មានឈ្មោះរបស់ Lionel Messi ផងដែរ ដែលខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះទើបតែជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ។

Lionel Messi និង ខ្សែការពារ Gvardiol
Lionel Messi និង ខ្សែការពារ Gvardiol

ជុំវិញកីឡាករទាំង ១១ នាក់ ដែល L’Equipeបានចម្រាញ់ចេញមកក្នុងនោះមានដូចជា៖

អ្នកចាំទី៖ Thibaut Courtois

ខ្សែការពារ៖ Kyle Walker,Virgil van Dijk, Gvardiol និង Theo Hernandez

ខ្សែបម្រើ៖ Lionel Messi,Luka Modric, Casemiro និង De Bruyne

ខ្សែប្រយុទ្ធ Karim Benzema និង Kylian Mbappe៕

ឈុត ១១ នាក់ល្អបំផុត
ឈុត ១១ នាក់ល្អបំផុត

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...