អង់គ្លេស៖ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានយកឈ្នះ Manchester City ក្នុងទឹកដី Etihad ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលរកបានដោយខ្សែបម្រើ Bruno Fernandes និង Luke Shaw ។
បរាជ័យនេះបានធ្វើឲ្យភាគីរបស់លោកគ្រូបង្វឹក Pep Guardiola បញ្ចប់កំណត់ត្រាឈ្នះ២១ប្រកួតជាប់ៗគ្នាប៉ុន្តែលោកគ្រូនៅតែនិយាយថា ក្រុមគួរតែរក្សាទស្សនៈវិជ្ជមាន និងគួរតែអរគុណដែលពួកគេបន្តធ្វើបានល្អរហូតបង្កើតបានជាកំណត់ត្រាបែបនេះ។
ក្រៅពីនោះ លោកគ្រូក៏យល់ឃើញថាក្រុមទាំងមូលលេងបានល្អជាងកាលប្រកួតជាមួយ West Ham ទៅទៀតនិងមិនសមចាញ់ Manchester United ទាល់តែសោះ។
បន្ទាប់ពីចប់ការប្រកួត លោកគ្រូ Pep បានបង្ហាញចំណាប់ប្រាប់ Sky Sports ថា៖
លោកគ្រូបានបន្តទៀតថា៖
គួររម្លឹកផងដែរថា បើទោះបីជាចាញ់ Manchester United ក្ដីក៏ Manchester City នៅតែកាន់កាប់កំពូលតារាង Premier League ដោយមាន៦៥ពិន្ទុក្នុងដៃ៕
ប្រភព៖ goal