អេស្ប៉ាញ៖ កីឡាករខ្សែបម្រើវ័យក្មេងរបស់បាសេឡូណា Pedri បាននិយាយពីអនាគតរបស់ប្រធានក្រុម Sergio Busquets ថារូបគេចង់ឲ្យ Busquets នៅCamp Nou ច្រើនឆ្នាំទៀត។
ជាការពិតណាស់ Busquets បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ ២០០៨ មកម៉្លេះ ហើយរូបគេក៏ជាស្នូលដ៏សំខាន់មួយរបស់បាសេនៅតំបន់បម្រើ ដោយរូបគេមានតំណែងជាបម្រើការពារ។ ប៉ុន្តែរូបគេមានវ័យ ៣៤ឆ្នាំទៅហើយ និងមិត្តរួមក្រុមចាស់ៗរបស់គេដូចជា Iniesta, Messi ក៏បានចាកចេញពីបាសេហើយដែរ។ដូចនេះរូបគេក៏មិនបាននៅយូរដែរបើមើលតាមស្ថានភាពជាក់ស្តែង។
ជាក់ស្តែង Pedri ដែលជាសិស្សប្អូនរបស់ខ្លួនមានគំនិតយ៉ាងដូច្នេះទាក់ទងនឹង Busquets ក្រោយចប់ព្រឹត្តិការណ៍ World Cup យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ដែរថា កុងត្រារបស់ Busquets នឹងត្រូវអស់សុពលភាពក្នុងឆ្នាំ ២០២៣នេះ៕