អង់គ្លេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថាម្ចាស់ក្សត្រីអង់គ្លេស Elizabeth បានបញ្ជាទិញអាវរបស់ក្រុមបិសាចក្រហមManchester United ចំនួន៨០អាវ បន្ទាប់ពីខ្សែប្រយុទ្ធ CristianoRonaldo បានត្រលប់មកកាន់ទឹកដី Old Trafford សាជាថ្មី។
មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្សត្រីElizabethថែមទាំងបានស្នើសុំដោយផ្ទាល់ នូវអាវរបស់ក្រុម Man United ដែលមានហត្ថលេខារបស់ Ronaldo ទៀតផង។ នេះអាចនិយាយបានថាជាលើកដំបូងក្នុងឆាកជីវិតរបស់ម្ចាស់ក្សត្រី ពីព្រោះថាគន្លងមកទ្រង់ធ្លាប់បានជួបមនុស្សល្បីៗមួយចំនួនប៉ុន្ដែទ្រង់មិនដែលស្នើសុំហត្ថលេខាពីពួកគេម្ដងណាឡើយ។
តាមពិតទៅ ម្ចាស់ក្សត្រី Elizabethត្រូវបានដឹងថាជាអ្នកគាំទ្ររបស់ក្រុម West Ham នោះទេប៉ុន្ដែទ្រង់ក៏សព្វព្រះរាជហឫទ័យទស្សនាការប្រកួតរបស់ Ronaldo ផងដែរ៕
ប្រភព៖ sportbible