អង់គ្លេស៖ ក្លិបបីសាចក្រហម Manchester United នឹងត្រូវបាត់បង់កីឡាករសំខាន់ ៣រូបដូចជាៈ Antony, Scott McTominay និង Anthony Martial នៅពេលប៉ះជាមួយ Barcelona នៅសប្តាហ៌ក្រោយនេះក្នុងព្រឹត្តិការណ៍ Europa League.
ជាការពិតណាស់ Man Utd នឹងត្រូវប្រកួតទល់នឹងក្លិបអ្នកមានបុណ្យ FC Barcelona នៅថ្ងៃទី ១៧ ខែកម្ភៈ ២០២៣ នៅទីលាន Camp Nou ទឹកដី Barcelona ផងដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទសម្រាប់ Man Utd ពេលនេះគឺពួកគេកំពុងតែមានវិបត្តិកីឡាករសំខាន់របួសនឹងមិនអាចចូលរួមប្រកួតសំខាន់នេះបាន។ ដោយ Antony របួសជើង ខណៈដែល Martial ឥឡូវនេះកំពុងមានបញ្ហាត្រគាក ដោយទើបតែត្រលប់មកវិញ បន្ទាប់ពីអវត្តមាន ៧ប្រកួត។ ទន្ទឹមនឹងនោះ McTominay ក៏មិនទាន់ប្រកតថាអាចលេងចាប់តាំងពីការចាញ់ក្រុម Arsenal 3-2 នៅថ្ងៃទី ២២ ខែមករា ២០២៣។
ក្នុងនោះលោក Ten Hag បាននិយាយថា៖
គួបញ្ជាក់ផងដែរក្រៅពីកីឡាករ ៣រូបនេះ Man Utd ក៏អវត្តមានកីឡករ Casemiro ដោយសាតែគេជាប់បម្រាមកាតក្រហម និង ខ្សែបម្រើឆ្នើម Eriksen.
ប្រភព៖ METRO