បរទេស៖ ខ្សែបម្រើ Koke របស់ Atletico Madrid បានបង្ហាញការកោតសរសើរជាខ្លាំងទៅលើLionel Messi ប្រធានក្រុមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយរូបគេបានសង្កត់ធ្ងន់ថា មិនចាំបាច់ធ្វើការវែកញែកទៀតទេថានរណាជា GOATព្រោះម្នាក់នោះគឺជាខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំនេះហើយ។
ជាការពិតណាស់ ជុំវិញពាក្យ GOATនេះ តែងតែត្រូវបានគេយកមកជជែកដេញដោលរវាង Messiនិង Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធល្អដាច់គេនាពេលបច្ចុប្បន្នប៉ុន្តែឥឡូវនេះបើយើងក្រឡេកមកមើលស្ថិតិផ្ទាល់ខ្លួន គឺ M10 ហាក់មានប្រៀបជាង CR7 បន្តិចបន្ទាប់ពីរូបគេជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup Qatar ២០២២ ថ្មីៗនេះ។
យ៉ាងណាមិញ Koke បានបង្ហាញគំនិតសុទិដ្ឋិនិយម ដោយបង្ហាញទស្សនៈផ្ទាល់ខ្លួនថា Messi ទើបជា GOAT ពិតប្រាកដ ដោយមិនចាំបាច់យកមកជជែកដេញដោលអ្វីទៀតទេ ព្រោះគាត់ជាកីឡាករម្នាក់ដែលមានសមត្ថភាពទាំងការស៊ុតបញ្ចូលទី, assist និងនាំក្រុមលេងជាដើម។
ថ្លែងប្រាប់កាសែត អេស្ប៉ាញ DiarioAs, Koke បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda