បរទេស៖ ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមជះលុយដើម្បីយក ខ្សែបម្រើ Federico Valverde របស់ Real Madrid មករួមក្រុម។
ជាការពិតណាស់ កីឡាករវ័យ ២៣ឆ្នាំខាងលើថ្មីៗនេះ កំពុងតែមានទំនាក់ទំនង យ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ កីឡដ្ឋាន Anfield ដោយរបាយការណ៍បានបញ្ជាក់ថា រូបគេ បានទទួលអារម្មណ៍មើលងាយនិងមិនឲ្យតម្លៃ នៅទឹកដី Bernabeu ហើយកំពុងពិចារណាចង់ចាកចេញ ស្របពេលក្រុមហង្សក្រហមកំពុងតាមប្រមាញ់។
បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយថា Liverpool ត្រៀមចាយលុយធំ រហូតដល់ ៩០លានអឺរ៉ូ (ឬប្រមាណ ១០១លានដុល្លា) ដើម្បីយក ខ្សែបម្រើសញ្ចាតិ អ៊ុយរ៉ាហ្កាយ ខាងលើមករួមក្រុម៕
ប្រភព៖ Read Liverpool FC