បរទេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen ហើយក្លិបត្រៀមបោះលុយ៨០ លានដុល្លារអាមេរិក ដើម្បីនាំយករូបគេមកកាន់ទឹកដី Emirates Stadium នៅរដូវក្តៅខាងមុខ។
ជាការពិតណាស់ ទោះបីជានៅរដូវកាលនេះ Arsenalកំពុងបង្ហាញទម្រង់លេចធ្លោរខ្លាំង និងកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌPremier League បន្ទាប់ពីនាំចូលកីឡាករថ្មីៗដូចជា GabrielJesus, Fabio Vieira, Oleksandr Zinchenko និង Willian Saliba ក៏ដោយ ក៏ឥឡូវនេះពួកគេនៅត្រូវការខ្សែប្រយុទ្ធដែលមានសក្តានុពលបន្ថែមទៀតដើម្បីជួយក្រុម។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អ៊ីតាលី ប៉ុស្តិ៍ Canale 21 បានឱ្យដឹងថា Arsenalបានបោះទឹកប្រាក់ចំនួន ៨០ លានដុល្លារអាមេរិកដើម្បីដេញថ្លៃក្នុងការទិញយកខ្សែប្រយុទ្ធរបស់Napoli និងជម្រើសជាតិ នីហ្ស៊េរីយ៉ានៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ៕
ប្រភព៖ Sportbible