អឺរ៉ុប៖ ខ្សែប្រយុទ្ធ Luis Suarez បានបង្ហើបថា គាត់ចង់ចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ២០១៣ ពេលកំពុងលេងឲ្យក្លិបហង្សក្រហម Liverpool ។
ពិតណាស់ Suarez បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១១ និងបានចំណាយពេល៣ឆ្នាំ នៅទឹកដី Anfield មុនពេលទៅចូលរួមជា Barcelona បន្ទាប់ពីចប់ World Cup ឆ្នាំ២០១៤។
កំលុងពេល លេងនៅ Liverpool ឆ្នាំ២០១២ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ត្រូវបានក្លិបដាក់តម្លៃផ្ដល់កុងត្រា ៤០លានផោន (ឬប្រមាណ៥៤លានដុល្លារ) ហើយ Arsenal ជាក្លិបដែលមានបំណងដេញថ្លៃផ្ដាច់កុងត្រា។ ទោះជាយ៉ាងណា Liverpool បានបដិសេធក្នុងការដេញថ្លៃនោះ ហើយ Suarez បានបន្ដលេង២ឆ្នាំទៀត។
ថ្លែងទៅកាន់ UEFA.com Suarez បង្ហើបថា គាត់បានពិចារណាផ្លាស់ចេញពី Liverpool ក្នុងឆ្នាំ២០១២ ដើម្បីឈ្នះពាន Champions League ប៉ុន្ដែបន្ទាប់ពីបានពិភាក្សាជាមួយ លោក Brendan Rogers ដែលទើបមកកាន់តំណែងជាអ្នកគ្រប់គ្រងក្លិប បានធ្វើឲ្យគាត់ប្ដូរចិត្ដវិញ។
Suarez និយាយថា៖
ប្រភព៖ sportskeeda