ផ្លូវការ! កីឡាករសញ្ជាតិក្រូអាតរូបនេះ បានចូលនិវត្ដន៍ពីបាល់ទាត់ហើយ - TrueID

ផ្លូវការ! កីឡាករសញ្ជាតិក្រូអាតរូបនេះ បានចូលនិវត្ដន៍ពីបាល់ទាត់ហើយ

September 4, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធ MarioMandzukic បានប្រកាសនៅលើគណនី Instagram កាលពីថ្ងៃសុក្រថាគាត់បានសម្រេចចិត្ដចូលនិវត្ដន៍ពីអាជីពបាល់ទាត់ ត្រឹមវ័យ៣៥ឆ្នាំ។

Mandzukic 
Mandzukic 

ពិតណាស់ Mandzukic ធ្លាប់បានប្រកបអាជីពបាល់ទាត់នៅក្នុងក្លិបជាច្រើនដូចជា Zagreb,Dinamo Zagreb, Wolfsburg, Bayern Munich, Atletico Madrid, Juventus, Al Duhail និងចុងក្រោយគឺ AC Milan។

Mandzukic 
Mandzukic 

ក្នុងការប្រកបអាជីពជាកីឡាករបាល់ទាល់រយៈពេល១៦ឆ្នាំមកនេះ អតីតជម្រើសជាតិក្រូអាតរូបនេះ ធា្លប់បានឈ្នះពានរង្វាន់ប្រមាណ ២៣គ្រឿង ក្នុងនោះដែររួមមានពានChampionsLeague ១គ្រឿង ជាក្រុម Bayern Munich ។

មិនតែប៉ុណ្ណោះគាត់ក៏បានជួយជម្រើសជាតិក្រូអាតឲ្យទទួលបានជើងឯករងពានរង្វាន់បាល់ទាត់ពិភពលោក FIFAWorld Cup ឆ្នាំ២០១៨ ផងដែរ៕

Mandzukic 
Mandzukic 

ប្រភព៖​ besoccer

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...