បរទេស៖ យោងតាមរបាយការណ៍របស់អ្នកកាសែតល្បីឈ្មោះលោកFabrizio Romano បានឱ្យដឹងថាក្លិប Manchester City ចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Savinho ផ្លូវការហើយ។
គួរបញ្ជាក់ថាMan City បានផ្ទេរយក Savinho ពីក្រុមAtletico Mineiro ក្នុងតម្លៃ៦.៥ លានអឺរ៉ូ ឬប្រមាណជា (៧ លានដុល្លាអាមេរិក), ខណៈខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករពេញសិទ្ធរបស់ក្រុមមេឃខៀវនៅរដូវក្តៅខាងមុខ៕
ចង់ជ្រាបច្បាស់ពីសមត្ថភាពយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Fabrizio Romano