អង់គ្លេស៖លោក Gabby Agbonlahor បានរិះគន់ថាខ្សែប្រយុទ្ធ Cristiano Ronaldo គ្មានភាពស្មោះស្ម័គ្រជាមួយក្លិប Manchester United នោះទេ ហើយបើសិនគេអាចផ្ទេរទៅ Liverpool បានគឺគេប្រហែលធ្វើបាត់ទៅហើយ។
ថ្មីៗនេះ Ronaldo កំពុងចង់ចាកចេញពី Manchester United បើទោះបីជាមានការពិភាក្សាជាមួយលោក Erik Ten Hag និងថ្នាក់ដឹកនាំបិសាចក្រហមក៏ដោយ ស្របពេលដែលក្លិបប្រកាន់គោលជំហរដើមគឺគ្មានគម្រោងលក់គេទេ។
ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះចង់ចាកចេញបន្ទាប់ពីចំណាយពេលនៅ Old Trafford តែ១រដូវកាលក៏ដោយសារក្លិបនេះគ្មានកៅអីលេង Champions League នៅរដូវកាលថ្មីខាងមុខ។
ក្រៅពីនោះ ភ្នាក់ងាររបស់គេគឺលោក Jorge Mendes ក៏បានស្វែងរកការពិភាក្សាជាមួយក្លិបធំៗដូចជា Chelsea និង Bayern Munich ជាដើម។
លោក Gabby Agbonlahor បាននិយាយថា៖
ប្រភព៖ sportskeeda