អេស្ប៉ាញ៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Barcelona បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារ Jules Kounde ហើយ។
ខណៈនោះដែរ Chelsea ដែលចាប់អារម្មណ៍ចង់បាន កីឡាករសញ្ជាតិបារាំងនេះតាំងពីរដូវកាលមុន បានដកខ្លួនចេញពីការដេញតាមយកគេហើយនិងកំពុងស្វែងរកជម្រើសផ្សេងទៀត។
មុនដំបូង Kounde ចង់ផ្ទេរទៅទឹកដី Stamford Bridge បន្ទាប់ពីមានការព្រមព្រៀងជាមួយ Sevilla រួចមក ស្រាប់តែពេលនេះ Barcelona មានអាទិភាពខ្ពស់ព្រោះ Kounde ចង់ផ្ទេរទៅក្លិបនេះ។
អ្នកកាសែត Fabrizio Romano បានផ្សាយថា៖
គួរបញ្ជាក់ផងដែរថា Jules Kounde បង្ហាញខ្លួនបាន៤៤ប្រកួតឲ្យ Sevilla កាលពីរដូវកាលមុន៕
ប្រភព៖ sportskeeda