អង់គ្លេស៖ ក្លិបសារិកាព្រៃ NewcastleUnited បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Burnley ហើយ ជុំវិញ ការផ្ទេរយកអ្នកចាំទីជម្រើសជាតិអង់គ្លេស កីឡាករ Nick Pope ដោយអ្នកចាំទីរូបនេះ នឹងធ្វើតេស្តសុខភាព ឲ្យក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអារ៉ាប់នៅថ្ងៃព្រហស្បតិ៍ស្អែក។
Pope នឹងមកប្រជែងយកដៃទី១ ពីកីឡាករ MartinDubravka នៅទឹកដី St James' Park ពោលបើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports News បានឲ្យដឹងថា អ្នកចាត់ការក្រុម Newcastle លោក Eddie Howe ពិតជាចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីយកបាន Pope ក្លិប Newcastle នៅមានគោលដៅនាំចូលកីឡាករផ្សេងៗទៀតដូចជាខ្សែការពារ Sven Botman និង ខ្សែប្រយុទ្ធ HugoEkitike ជាដើម ៕
ប្រភព៖ AF