បើមែនកប់ណាស់! អតីតគ្រូបង្វឹកឆ្នើមរូបនេះ កំពុងមានបំណងចង់មកដឹកនាំ Chelsea វិញជាថ្មីម្តងទៀត - TrueID

បើមែនកប់ណាស់! អតីតគ្រូបង្វឹកឆ្នើមរូបនេះ កំពុងមានបំណងចង់មកដឹកនាំ Chelsea វិញជាថ្មីម្តងទៀត

January 29, 2023

បរទេស៖ លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា លោកកំពុងមានអារម្មណ៍មិនសប្បាយចិត្តក្នុងការដឹកនាំ Roma ហើយលោកគឺចង់វិលត្រឡប់មកកាន់ Premier League វិញ ដោយដឹកនាំក្រុម Chelsea ជាលើកទី ៣ នៅក្នុងអាជីព។

លោក Jose Mourinho
លោក Jose Mourinho

រម្លឹកថា កន្លងទៅលោក Jose គឺធ្លាប់ដឹកនាំ Chelsea ២ ដងរួចមកហើយ ពោលគឺនៅចន្លោះពីឆ្នាំ ២០០៤-២០០៧ និងមួយលើកទៀតគឺចន្លោះពីឆ្នាំ ២០១៣-២០១៥ ហើយក្នុងនោះលោកក៏បានជួយឱ្យក្រុមតោខៀវឈ្នះពានជាច្រើនផងដែរដូចជា, Premier League, FA Cup និង League Cups ជាដើម។

បើយើងក្រឡេកមកមើលស្ថានភាពរបស់ Chelsea បច្ចុប្បន្នវិញ គឺពួកគេហាក់មិនសូវជាល្អប៉ុន្មានទេ បន្ទាប់ពីលោក Graham Potter ឡើងកាន់តំណែងជំនួសលោក Thomas Tuchel ហើយឥឡូវនេះនៅក្របខណ្ឌ Premier League ពួកគេកំពុងឈរនៅលេខរៀងទី ១០ ឯណោះ, ខណៈកៅអីរបស់លោក Potter ក៏កំពុងតែឡើងកម្តៅខ្លាំងផងដែរ។

លោក Graham Potter
លោក Graham Potter

យោងតាមការចុះផ្សាយរបស់កាសែត Daily Mail បានឱ្យដឹងថាលោក Mourinho ពេលនេះកំពុងសម្លឹងមើលរកការវិលត្រឡប់ទៅកាន់ Premier League វិញ ដោយសារតែលោកមានអារម្មណ៍ថា Roma ហាក់មិនគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការនាំចូលកីឡាករថ្មីតាមការចង់បានរបស់លោកទាល់តែសោះ។

ជាមួយគ្នានោះ អ្នកតំណាងរបស់លោក Mourinho បានបង្ហើបថា បុរសវ័យ 60 ឆ្នាំរូបនេះគឺកំពុងមានបំណងចង់វិលត្រឡប់ទឹកដឹកនាំក្រុម Chelsea ដែលជាអតីតក្លិបរបស់ខ្លួនវិញ៕

លោក Jose Mourinho
លោក Jose Mourinho

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...