វីរបុរសបាល់ទាត់ ដែលជួយឱ្យកូរ៉េខាងត្បូងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ២០០២ បានទទួលមរណភាពហើយ - TrueID

វីរបុរសបាល់ទាត់ ដែលជួយឱ្យកូរ៉េខាងត្បូងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ២០០២ បានទទួលមរណភាពហើយ

June 8, 2021

អឺរ៉ុប៖ Yoo Sang-chul ជាតារាបាល់ទាត់ឆ្នើមមួយរូបដែលជួយឱ្យក្រុមជម្រើជាតិកូរ៉េខាងត្បូងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ បានស្លាប់ បន្ទាប់ពីបានតស៊ូជាមួយនឹងជំងឺមហារីកលំពែង ក្នុងអាយុ ៤៩ ឆ្នាំ។

កីឡាករ Yoo Sang-chul
កីឡាករ Yoo Sang-chul

Yoo បានលេងឱ្យកូរ៉េខាងត្បូង ១២៤ ដងពីឆ្នាំ ១៩៩៤ ដល់ ២០០៥។ អ្វីដែលល្បីល្បាញបំផុតក្នុងចំណោមគ្រាប់បាល់ទាំង ១៨ របស់ Yoo គឺជាគ្រាប់បាល់លើកទី ១ ដែលបានជួយកូរ៉េខាងត្បូងយកឈ្នះ ២-០ ទល់នឹងប៉ូឡូញ។ វាជាការប្រកួតលើកដំបូងរបស់កូរ៉េខាងត្បូងក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលប្រទេសនេះធ្វើជាសហម្ចាស់ផ្ទះជាមួយជប៉ុន។

កីឡាករ Yoo Sang-chul
កីឡាករ Yoo Sang-chul

បន្ទាប់ពីចូលនិវត្តន៍ក្នុងឆ្នាំ ២០០៥ Yoo បានឈ្នះពានរង្វាន់លីកក្នុងនាមជាកីឡាករនៅប្រទេសជប៉ុនជាមួយក្លិប Yokohama F.Marinos និងនៅកូរ៉េខាងត្បូងជាមួយ Ulsan Horangi ។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកនៅខែវិច្ឆិកាឆ្នាំ ២០១៩ ។

កីឡាករ Yoo Sang-chul
កីឡាករ Yoo Sang-chul

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា Yoo គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ ២ នាក់ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ K-League ដែលត្រូវបានបញ្ចូលទៅក្នុងក្រុមកំពូលតារាងរដូវកាលចុងក្រោយជាខ្សែប្រយុទ្ធ ខ្សែបម្រើ និងខ្សែការពារ៕

ទាក់ទងជាមួយ:
ការងារជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...